ចុះឈ្មោះចូលរៀនថ្នាក់ពុទ្ធិកសិក្សា និងថ្នាក់ភាសាខ្មែរ ឆ្នាំសិក្សា ២០២៦-២០២៧ [គំរូ]
សាលាពុទ្ធិកបឋមសិក្សា នៃវត្តធម្មធារ ជើងគួន បើកទទួលចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ១) ថ្នាក់ពុទ្ធិកសិក្សា ៖ សម្រាប់សាមណេរ និងព្រះភិក្ខុថ្មី ២) ថ្នាក់ភាសាខ្មែរ និងសីលធម៌ ៖ សម្រាប់កុមារអាយុពី ៦ ដល់ ១២ ឆ្នាំ រៀនរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម៉ោង ៨:០០ ដល់ ១០:៣០ ព្រឹក ការសិក្សាមិនគិតថ្លៃឡើយ។ មាតាបិតា ឬអាណាព្យាបាល អាចនាំកូនមកចុះឈ្មោះដោយផ្ទាល់ នៅសាលាឆាន់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។